សាលប្រជុំធំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម, ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ឈុន ស៊ីនីម អនុប្រធានមន្ទីរ តំណាងលោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការធ្វើតារាងប្រៀបធៀបកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ ២០២៣ ដោយមានការចូលរួម ពីលោក លោកស្រីតំណាងរដ្ឋបាលស្រុកបាធាយ, ជើងព្រៃ, ចំការលើ, ស្ទឹងត្រង់, ស្រីសន្ធរ, រដ្ឋបាលឃុំ ចំនួនប្រមាណជា ៨៣ រូប ។